
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ភាពជាអ្នកដឹកនាំក្នុងស្ថានភាពមិនប្រាកដប្រជា មេដឹកនាំត្រូវក្លាយជា «ស្ពាន» សម្រាប់ក្រុមការងារ
បាត់ដំបង ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា នៅក្នុងស្ថានភាពលំបាក ឬមិនប្រាកដប្រជា មេដឹកនាំត្រូវបម្លែងខ្លួនឱ្យក្លាយទៅជាស្ពាន សម្រាប់គាំទ្រក្រុមការងារ ឱ្យជម្នះបាននូវឧបសគ្គទាំងនោះ ។ ការថ្លែងនេះបានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានដឹកនាំវគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ លើកទី១២៨ ដោយមានមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ចំនួន ២,៨០៣នាក់ ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ។











