
មន្ត្រីសុខាភិបាលចំនួន៣ខេត្ត ទទួលបានការបណ្តុះបណ្តាលឱ្យក្លាយជាគ្រូបង្គោល អំពីការបង្ការ និងការគ្រប់គ្រងការឆ្លងរោគ នៅខេត្តបាត់ដំបង
បាត់ដំបង ៖ លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា មន្ត្រីសុខាភិបាលមកពីមណ្ឌលសុខភាព ក្នុងខេត្តចំនួន៣ មានខេត្តបាត់ដំបង កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ទទួលបានការបណ្តុះបណ្តាលឱ្យក្លាយជាគ្រូបង្គោល ស្តីអំពីការបង្ការ និងការគ្រប់គ្រងការឆ្លងរោគ ដើម្បីបណ្តុះបណ្តាលបន្តទៀតនៅខេត្តសាម៉ីរៀងខ្លួន ។











