
សមត្ថកិច្ចខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំង «ហាយ អាន អាផាតមិន» ឃាត់ខ្លួនជនបរទេស ៣៥នាក់ ពាក់ព័ន្ធអនឡាញស្ខាំ គ្រឿងញៀន និងគ្មានលិខិតឆ្លងដែន
អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលចំហលើទីតាំងអគារស្នាក់នៅយីហោ «ហាយ អាន អាផាតមិន» ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។











