
កម្លាំងចម្រុះក្រុងព្រះសីហនុ បង្ក្រាបទីតាំងអនឡាញស្កេម (Online Scams) ឃាត់ខ្លួនជនជាតិចិន ៧នាក់ និងដកហូតវត្ថុតាងជាច្រើន
អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យរដ្ឋបាលចំហនៅទីតាំងផ្ទះល្វែងមួយកន្លែង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសម្ភារ និងវត្ថុតាងជាឧបករណ៍អេឡិចត្រូនិកពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងរកឃើញជនបរទេសស្នាក់នៅពុំមានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ ដែលមានទីតាំងស្ថិតនៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។











