
លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ចុះសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនពលរដ្ឋខ្វះខាត និងចាស់ជរា ២០គ្រួសារ នៅស្រុកមង្គលបូរី
បន្ទាយមានជ័យ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦-- ក្នុងបរិកាសដ៏កក់ក្តៅ និងពោរពេញដោយក្តីមេត្តាករុណា កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីខេត្ត រួមជាមួយក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងស្ត្រីចាស់ជរាចំនួន២០គ្រួសារ ដែលរស់នៅស្ថិតក្នុងភូមិប្រស៊ីស្រា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។











