
អាជ្ញាធរស្រុកព្រះនេត្រព្រះ ចូលរួមផ្សព្វផ្សាយសេចក្តីណែនាំ និងសេចក្តីជូនដំណឹងពាក់ព័ន្ធការពិនិត្យបញ្ជី និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ លោក ចេង ចំរើន អភិបាលរងស្រុក តំណាងលោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ ព្រមទាំងលោកមេឃុំ និងស្មៀនឃុំ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១០ គជប.សណន ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។











