
កម្ពុជាបង្កើតគំរូថ្មី តភ្ជាប់សកម្មភាពបោសសម្អាតមីនជាមួយការការពារបរិស្ថាន
កម្ពុជាបានបោះជំហានសំខាន់មួយ ក្នុងការរួមបញ្ចូលសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាមួយការការពារ និងអភិរក្សធនធានធម្មជាតិ ដែលត្រូវបានរំពឹងថា អាចក្លាយជាបទពិសោធន៍គំរូសម្រាប់ប្រទេសផ្សេងៗដែលធ្លាប់រងគ្រោះដោយសារជម្លោះ។











