
មន្ទីរព័ត៌មានរាជធានីភ្នំពេញ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងតម្រង់ទិសដៅការងារបន្ត
នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មន្ទីរព័ត៌មានរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងកំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៧ ក្រោមអធិបតីភាពលោកស្រី ពេជ្រ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ នៅសាលប្រជុំរបស់មន្ទីរ។











