ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាល ផ្នែកថតរូប ជូនដល់មន្ត្រីរាជការចំនុះអោយក្រសួងព័ត៌មាន
នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាល ផ្នែកថតរូប ជូនដល់មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (INB) ដោយមានការចូលរួមពីលោក ម៉ក់ រ៉េមីស្សា ជាអ្នកថតអាជីពដ៏ល្បីល្បាញដំបូងរបស់កម្ពុជា ដែលបានទទួលមេដាយឥស្សរិយយស ក្នុងអាជីពថតរូបសារព័ត៌មាន និងរូបថតសិល្បៈឆ្នើម ពីក្រសួងវប្បធម៌ប្រទេសបារាំង ជាគ្រូឧទ្ទេស ខណៈវគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តិទៅ នៅសាលប្រជុំ AKP ទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
រូបថត៖ សិរី ឧត្តម
Banteay meanchey provincial dept. of information Read More