
ព្រះមហារាជ ទ្រង់ធ្វើសេចក្តីគោរពយ៉ាងខ្ពង់ខ្ពស់ដល់វីរកងកម្លាំង ដែលរួមគ្នាតស៊ូប្រយុទ្ធការពារទឹកដីពីការឈ្លានពានរបស់បច្ចាមិត្ត
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សម្ដែងការគោរពស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែង ចំពោះវីរភាពរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាន នៅគ្រប់សមរភូមិ ដើម្បីការពារទឹកដី និងប្រជាជន។ ព្រះរាជបន្ទូលរបស់ព្រះមហារាជា ធ្វើឡើងក្នុងព្រះរាជពិធីសម្ពោធវិមានថ្មីរបស់ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ។











