
លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំណែនាំការផ្តល់លិខិតអញ្ជើញអ្នកបោះឆ្នោត សម្រាប់ឆ្នាំ២០២៦
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ តំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្ត រួមជាមួយ លោក គី ចាន់សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត (ល.ខ.ប) នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំពីការអនុវត្តការងារផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដើម្បីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលាប្រជុំ ល.ខ.ប ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអភិបាលរងក្រុង-ស្រុក តំណាងគណបក្សនយោបាយ និងមន្ត្រីពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការចែកលិខិតអញ្ជើញ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់៕











