
ប្រាសាទមេបុណ្យខាងកើត បង្ហាញសម្រស់ដ៏ស្រស់ត្រកាល ជាមួយទេសភាពបៃតងនារដូវវស្សា ទាក់ទាញភ្ញៀវទេសចរ
ក្នុងចំណោមប្រាសាទបុរាណដែលស្ថិតក្នុងតំបន់អង្គរ ប្រាសាទមេបុណ្យខាងកើត ក៏ជាបុរាណស្ថានមួយដែលផ្ដល់ភាពទាក់ទាញដល់ទេសចរមិនតិចដែរ។ ស្ថិតនៅក្នុងវង់ទស្សនានៃក្រុមប្រាសាទវង់ធំ និងជាសំណង់ដែលសង់លើផ្ទៃដីប្រមាណមួយហិកតាបួនជ្រុង មេបុណ្យខាងកើត ជាអតីតអារាមហិណ្ឌូសាសនា ដែលព្រះរាជាខ្មែរព្រះនាមរាជេន្ទ្រវម្ម៌ទេវ-ទី២ (រាជេន្ទ្រវរ្ម័ន-ទី២) បានកសាងដើម្បីឧទ្ទិសថ្វាយដល់អទិទេពក្នុងព្រហ្មញ្ញសាសនាសម្រាប់ជាបុណ្យកុសលដល់បុព្វការីជនរបស់ព្រះអង្គ នាគ្រិស្តសករាជ ៩៥២។











