អន្សម ១ ៥០០នំ ត្រូវបានប្រជាពលរដ្ឋនៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី រួមគ្នាវេចដើម្បីយកទៅជូនវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី តាមបន្ទាត់ព្រំដែន
ដោយទទួលបានការគាំទ្រ និងឧបត្ថម្ភពីយុវជន តាំង គឹមឡេង ព្រមទាំងសប្បុរសជននានា តាមរយៈព្រះគ្រូបញ្ញាវរញាណ រ៉ប រ៉ែម ព្រះគ្រូសូត្រស្ដាំវត្តត្បែង បានដឹកនាំពុទ្ធបរិស័ទក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប រៀបចំវេចនំអន្សមចំនួន ១,៥០០ ដើម្បីយកទៅប្រគល់ជូនវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខ។ សកម្មភាពនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តត្បែង។
Siem reap provincial dept. of information Read More