News from the Provinces
AllBanteay meanchey provincial dept. of informationKampong cham provincial dept. of informationKampong chhnang provincial dept. of informationKampong speu provincial dept. of informationKampot provincial dept. of informationKandal provincial dept. of informationKoh kong provincial dept. of informationMondulkiri provincial dept. of informationOddar meanchey provincial dept. of informationPailin provincial dept. of informationPhnom penh municipal dept. of informationPreah sihanouk provincial dept. of informationPreah vihear provincial dept. of informationPrey veng provincial dept. of informationPursat provincial dept. of informationRatanakiri provincial dept. of informationSiem reap provincial dept. of informationStung treng provincial dept. of information

Press releases
រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ
ពោធិ៍សាត់៖ រដ្ឋបាលស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុង ចំពោះការបង្ហោះវីដេអូរបស់គណនីទូរទស្សន៍ BNTvOnline កាលពីថ្ងៃទី៩ ខែសីហា ដែលបានចោទប្រកាន់ថា មានការបូមខ្សាច់អនាធិបតេយ្យក្នុងស្ទឹងបុរាណ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង។
រដ្ឋបាលស្រុកបានបញ្ជាក់ថា ការចុះផ្សាយនេះជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន និងមានចេតនាបំពុលសង្គម ប៉ុណ្ណោះ។ ផ្ទុយទៅវិញ សកម្មភាពជាក់ស្តែងគឺជាអាជីវកម្ម «ខ្សាច់បក» របស់លោក ខា ហុងលី ដែលកំពុងប្រតិបត្តិការលើដីកម្មសិទ្ធិស្របច្បាប់ (ទិញពីប្រជាពលរដ្ឋ) និងមានអាជ្ញាប័ណ្ណត្រឹមត្រូវពីរដ្ឋបាលខេត្តពោធិ៍សាត់ (លេខ ៣០៥៦/២៦ ខណស) ព្រមទាំងបានបង់សួយសារជូនរដ្ឋ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីមន្ទីររ៉ែ និងថាមពលខេត្ត។
អាជ្ញាធរស្រុកបាកានបានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ការចែករំលែក ឬបញ្ចេញមតិគ្មានមូលដ្ឋាន ដែលអាចប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់៕


Authority activities
កិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ប្រចាំ ខែឧសភា នៅសាលប្រជុំសាលាស្រុកវាលវែង
លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ប្រចាំ ខែឧសភា នៅសាលប្រជុំសាលាស្រុកវាលវែង ព្រមទាំងមានការអញ្ជេីញចូលរួមពី លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលស្ដីទី លោកនាយករងរដ្ឋបាល លោក លោកស្រី ប្រធានការិយាល័យស្រុក លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ អាជ្ញាធរឃុំ ភូមិ ប៉ុស្តិ៍នគរបាលឃុំ មណ្ឌលសុខភាពទាំ៥ ព្រមទាំងអង្គភាពអ្នកពាក់ពន្ធក្នុងការអនុវត្តការងារក្នុងមូលដ្ឋានស្រុកវាលវែង សរុប ៩៥នាក់ នៅព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦៕


Education and sports
រាជរដ្ឋាភិបាល អំពាវនាវដល់អាណាព្យាបាល និងភាគីពាក់ព័ន្ធនានាចូលរួមជំរុញកូន ឬយុវជនឱ្យមកចុះឈ្មោះចូល រៀនក្នុងកម្មវិធី TVET ១,៥លាននាក់
ការអំពាវនាវរបស់សម្តេចធិបតី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងភាគីពាក់ព័ន្ធ ឱ្យចូលរួមជំរុញ និងលើកទឹកចិត្តកូនៗ ឬយុវជនឱ្យមកចុះឈ្មោះរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១,៥លាននាក់ ឱ្យបានចប់សព្វគ្រប់ ស្របតាមអភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។


Leadership activities
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តពោធិ៍សាត់
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់សរុប ៧៧៥នាក់។


Leadership activities
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីបើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ» នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។ វេទិកានេះមានការចូលរួមពីតំណាងស្ថានទូតចិន និងស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល មន្ត្រីអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ប្រតិបត្តិករក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ភ្ញៀវជាតិ និងអន្តរជាតិមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គរួមមាន៖ កម្ពុជា ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ាប្រមាណ ២០០នាក់៕ រូបថត៖ ខឹម សុវណ្ណារ៉ា

