News from the Provinces
AllBanteay meanchey provincial dept. of informationKampong cham provincial dept. of informationKampong chhnang provincial dept. of informationKampong speu provincial dept. of informationKampot provincial dept. of informationKandal provincial dept. of informationKoh kong provincial dept. of informationMondulkiri provincial dept. of informationOddar meanchey provincial dept. of informationPailin provincial dept. of informationPhnom penh municipal dept. of informationPreah sihanouk provincial dept. of informationPreah vihear provincial dept. of informationPrey veng provincial dept. of informationPursat provincial dept. of informationRatanakiri provincial dept. of informationSiem reap provincial dept. of informationStung treng provincial dept. of information

Education and sports
ទិវារំលឹកគុណឪពុកម្តាយនៅថាឡាបរិវ៉ាត់៖ បណ្តុះស្មារតីកតញ្ញូ លើកកម្ពស់សុខភាពបន្តពូជ និងរួមគ្នាផ្លាស់ប្តូរសហគមន៍
ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ទី ធីតា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោក សេង សំអៀន ប្រធានការិយាល័យអប់រំ រដ្ឋបាលស្រុកថាឡាបរិវ៉ាត់, លោក លឹម សារ៉េត តំណាងគម្រោង «យើងរួមគ្នា» ព្រមទាំងមានការចូលរួមយ៉ាងកុះករ ពីលោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សប្រមាណ ២០០នាក់ ក្រោមការឧបត្ថម្ភពីមូលនិធិសកលកាណាដា និងអង្គការ ADRA Canada។


Environment
ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តស្ទឹងត្រែង ពង្រឹងការគ្រប់គ្រងអាជីវកម្ម ខ្សាច់ប្រកបដោយការទទួលខុសត្រូវ និងចីរភាពបរិស្ថាន
នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ និងចីរភាពបរិស្ថាន។


Natural disaster
ប្រជុំលើកកម្ពស់សមត្ថភាពឆ្លើយតបបន្ទាន់ ទប់ទល់នឹងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ក្នុងរដូវវស្សា
នៅក្នុងឱកាសនោះ លោក ម៉ែន គុង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា៖ ការរៀបចំជំនួបនេះឡើងគឺក្នុងគោលបំណងពិនិត្យមើលយ៉ាងល្អិតល្អន់លើស្តង់ដារប្រតិបត្តិ និងការត្រៀមលក្ខណៈសម្បត្តិ ក្នុងការអនុវត្តផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន។


Politics
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង ប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ និងផែនការបោះឆ្នោតឆ្នាំ២០២៧
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅស្នាក់ការគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព និងការដឹកនាំផ្ទាល់ដោយ ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង។


Health
កិច្ចប្រជុំវាយតម្លៃសមិទ្ធកម្មការងារមន្ត្រីសុខាភិបាល និងគ្រូបង្រៀន ដើម្បីពង្រឹងគុណភាពសេវាសាធារណៈ
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិនិត្យលើ របាយការណ៍វឌ្ឍនភាពការងារ ព្រមទាំងការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីសុខាភិបាល និងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ។


Business
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការចងក្រងបណ្តុំអ្នកផលិត ភូមិមួយផលិតផលមួយ» ដើម្បីពង្រឹងគុណភាព និងពង្រីកទីផ្សារ
គឺជាយន្តការយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបើកច្រកសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារនៅនឹងកន្លែង កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។


Leadership activities
សម្ពោធសមិទ្ធផលជាប្រវត្តិសាស្ត្រនៅខេត្តស្ទឹងត្រែង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងជំរុញភូមិភាគឦសានជាទិសដៅអាទិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍គូសបញ្ជាក់យ៉ាងស៊ីជម្រៅថា រាជរដ្ឋាភិបាលតែងតែចាត់ទុកភូមិភាគឦសាន ដែលរួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ គឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងភូមិភាគឦសាន និងតំបន់កណ្តាលប្រទេស។


Education and sports
ខេត្តស្ទឹងត្រែង៖ អង្គការអាដ្រា កម្ពុជា សហការជាមួយមន្ទីរអប់រំ រៀបចំ «ទិវារំលឹកគុណលោកឪពុកអ្នកម្តាយ» ដើម្បីលើកកម្ពស់សិទ្ធិយុវជន និងទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង
ពិធីនេះរៀបចំ នៅអនុវិទ្យាល័យសាមឃួយ ស្ថិតក្នុងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។


Leadership activities
ខេត្តស្ទឹងត្រែងរៀបចំកិច្ចប្រជុំត្រៀមបដិសណ្ឋារកិច្ច និងសន្តិសុខ សម្រាប់ពិធីសម្ពោធសមិទ្ធផលនានា
នាឱកាសរសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តស្ទឹងត្រែង មានការរៀបចំកិច្ចប្រជុំយ៉ាងសំខាន់មួយរបស់គណៈកម្មការរៀបចំបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំកំពូលជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។


Leadership activities
«ពិធីក្រុងពលីសាងសង់ផ្ទះ ១២៤ ខ្នង អំណោយដ៏ថ្លៃថ្លាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជន និងនិវត្តជននៅស្ទឹងត្រែង»
ពិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅលើទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក) ខេត្តស្ទឹងត្រែង


Leadership activities
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចត្រៀមសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពក្រុមការងារឈូសឆាយដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង


Leadership activities
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប ៧៤នាក់ នៅស្រុកសេសាន
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសេសាន នាព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល លើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់សិស្សថ្នាក់ទី១២ ចំនួន ៧៤នាក់ មកពីវិទ្យាល័យច្រប់ និងវិទ្យាល័យសេសានសុវត្ថិភាព ដើម្បីត្រៀមប្រឡងបាក់ឌុបនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។


Authority activities
អភិបាលខេត្តស្ទឹងត្រែង ណែនាំមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ឱ្យផ្អាកជាបណ្តោះអាសន្នសំណង់មិនទាន់មានច្បាប់ និងជំរុញមន្រ្តីរាជការ ត្រូវធ្វើជាគំរូ ក្នុងការ បំពេញនីតិវិធីសុំច្បាប់សិទ្ធិសាងសង់ មុននឹងអនុវត្តចំពោះប្រជាពលរដ្ឋ
ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត គួរតែអនុវត្តការផ្អាកជាបណ្តោះអាសន្នចំពោះសំណង់រឹងណា ដែលត្រូវបានរកឃើញថាមិនទាន់មានការសុំច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ ដោយតម្រូវឱ្យម្ចាស់សំណង់ទៅបំពេញនីតិវិធីសុំច្បាប់សិទ្ធិសាងសង់ជាមុនសិន មុននឹងអនុញ្ញាតឱ្យបន្តការសាងសង់។

