សិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងភាពធន់ទៅក្នុងកម្មវិធីវិនិយោគឃុំ/សង្កាត់ នៅខេត្តប៉ៃលិន

សិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងភាពធន់ទៅក្នុងកម្មវិធីវិនិយោគឃុំ/សង្កាត់ នៅខេត្តប៉ៃលិន

ប៉ៃលិន៖ ដើម្បីបង្កើនសមត្ថភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាមួយ ស្តីពី «ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងភាពធន់ ទៅក្នុងដំណើរការកសាងកម្មវិធីវិនិយោគឃុំ/សង្កាត់» ដែលបានប្រព្រឹត្តទៅនៅមន្ទីរបរិស្ថានខេត្តប៉ៃលិន។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រៀមលក្ខណៈឆ្លើយតបទៅនឹងបាតុភូតអាកាសធាតុនានា ជាពិសេសបាតុភូត អែលនីញូ (El Niño) ដែលកំពុងគំរាមកំហែងដល់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ព័ត៌មានពាក់ព័ន្ធ

ក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្ត ជួយទប់ស្កាត់ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច
បរិស្ថាន
ក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្ត ជួយទប់ស្កាត់ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញលិខិតដោយស្នើដល់អភិបាលរាជធានីខេត្តទាំងអស់ ឱ្យអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ក្នុងគោលបំណងការពារសុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ សំណើបន្ទាប់ពីក្រសួងបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួចមួយចំនួន បាននាំចូលសម្ភារៈទាំងនេះដោយមានលាយឡំជាមួយសំណល់គ្រោះថ្នាក់។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ពីក្រៅប្រទេស ចូលមកកម្ពុជា ត្រូវបានហាមឃាត់ អនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និង អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

មុខសញ្ញាលួចខ្សែភ្លើង០២នាក់ត្រូវបានឃាត់ខ្លួន រួមជាមួយនឹងឧបករណ៍ជក់គ្រឿងញៀន
សន្តិសុខសង្គម

មុខសញ្ញាលួចខ្សែភ្លើង០២នាក់ត្រូវបានឃាត់ខ្លួន រួមជាមួយនឹងឧបករណ៍ជក់គ្រឿងញៀន

បាត់ដំបង៖ កម្លាំងអធិការស្រុករតនមណ្ឌល បានធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបាន ជនសង្ស័យពីរនាក់រួមជាមួយវត្ថុតាង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនផង កាលពីរសៀល ថ្ងៃទី០៣ខែសីហា ក្រោយពីបានធ្វើសកម្មភាពលួចខ្សែភ្លើងប្រជាពលរដ្ឋនៅមូលដ្ឋានបានមួយថ្ងៃ ។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋបាលស្រុកមោងឫស្សី ប្រកាសអនុវត្តគម្រោង «មោងឫស្សីឌីជីថល» ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងយុវជនក្នុងមូលដ្ឋាន
ការអភិវឌ្ឍ

រដ្ឋបាលស្រុកមោងឫស្សី ប្រកាសអនុវត្តគម្រោង «មោងឫស្សីឌីជីថល» ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងយុវជនក្នុងមូលដ្ឋាន

បាត់ដំបង ៖ ដើម្បីរុញច្រានការធ្វើបរិវត្តកម្មឌីជីថលនៅថ្នាក់មូលដ្ឋាន រដ្ឋបាលស្រុកមោងឫស្សី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «គម្រោង មោងឫស្សីឌីជីថល» កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៦។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
វិចារណកថា ៦ បាបកម្មចំពោះបរិស្ថាន
បរិស្ថាន

វិចារណកថា ៦ បាបកម្មចំពោះបរិស្ថាន

ផ្តើមឡើងនៅពេលយើងឈប់ខ្វល់ខ្វាយ។ គំនិតផ្តើម «ផ្ទុយពីការយកចិត្តទុកដាក់ មិនមែនតែងតែជាភាពសាហាវយង់ឃ្នងនោះទេ ប៉ុន្តែជារឿយៗ វាគ្រាន់តែជាការបែរមុខចេញ ឬធ្វើមើលមិនឃើញប៉ុណ្ណោះ»។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ៖ ការពង្រឹងសមត្ថភាពមន្ត្រីឆ្មប ដើម្បីលើកកម្ពស់គុណភាពសេវាថែទាំស្ត្រីមានផ្ទៃពោះ និងកាត់បន្ថយហានិភ័យមាតា និងទារក
សុខាភិបាល

អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ៖ ការពង្រឹងសមត្ថភាពមន្ត្រីឆ្មប ដើម្បីលើកកម្ពស់គុណភាពសេវាថែទាំស្ត្រីមានផ្ទៃពោះ និងកាត់បន្ថយហានិភ័យមាតា និងទារក

បាត់ដំបង ៖ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោកសាស្ត្រាចារ្យជំនួយ ជា ពៅ បានឱ្យដឹងថា ការពង្រឹងសមត្ថភាពមន្ត្រីឆ្មប គឺដើម្បីលើកកម្ពស់គុណភាពសេវាថែទាំស្ត្រីមានផ្ទៃពោះ និងកាត់បន្ថយហានិភ័យមាតា និងទារក ។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត