
មន្ទីរសុខាភិបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពង្រឹងភាពជាដៃគូ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងជំរុញលទ្ធផលឱ្យលើសពីការរំពឹងទុក
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ នៃក្រុមការងារបច្ចេកទេសសុខាភិបាលថ្នាក់ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់គុណភាព និងការគ្របដណ្តប់សេវាសុខាភិបាលជូនប្រជាជន ។










