
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកសិក្ខាសាលា ស្តីពី ប្រឹក្សាយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥
បាត់ដំបង៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកសិក្ខាសាលា ស្តីពី ប្រឹក្សាយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសណ្ឋាគារប្រេស៊ីដង់ ក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអគ្គនាយកដ្ឋាន អ.ប.វ. និងអគ្គនាយកដ្ឋានពាក់ព័ន្ធ ទីប្រឹក្សាអមក្រសួង គ្រឹះស្ថានធីវេត វិស័យឯកជនជាដៃគូ អង្គការសមាគម ជាដៃគូសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តបាត់ដំបង ព្រមទាំងសិស្ស និស្សិតជាច្រើនរូបទៀត។










