
កម្មវិធីកិច្ចសន្ទនា ស្តីពី «ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីការអភិវឌ្ឍជំនាញ»
បាត់ដំបង៖ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចសន្ទនា ស្តីពី «ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីការអភិវឌ្ឍជំនាញ» និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងគ្រឹះស្ថានអប់រំវិជ្ជាជីវៈ និងវិស័យឯកជន។











