
លោកស្រី កែវ ដាណា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៦
បាត់ដំបង៖ លោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន តំណាងមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត និងអង្គភាព ការិយាល័យចំណុះឱ្យរចនាសម្ព័ន្ធរដ្ឋបាលខេត្ត។











