គ្រួសារងាយរងគ្រោះបំផុត ៤៨៨គ្រួសារ នៅខេត្តស្ទឹងត្រែង ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

គ្រួសារងាយរងគ្រោះបំផុត ៤៨៨គ្រួសារ នៅខេត្តស្ទឹងត្រែង ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

នៅក្នុងពិធីនាំអំណោយមនុស្សធម៌ នាពេលនោះ គឺមានការចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិក គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិពីថ្នាក់កណ្ដាល ថ្នាក់សាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលនិងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនគ្រួសារងាយរងគ្រោះបំផុតសរុប ៤៨៨ គ្រួសារ មកពី ស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែង។

ព័ត៌មានពាក់ព័ន្ធ

សេចក្តីជូនដំណឹង អំពីភាពរាំងស្ងួត ក្នុងខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
គ្រោះធម្មជាតិ
សេចក្តីជូនដំណឹង អំពីភាពរាំងស្ងួត ក្នុងខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
យោងតាមការតាមដាន និងវិភាគស្ថានភាពអាកាសធាតុ ព្រមទាំងទិន្នន័យឧតុនិយមបច្ចុប្បន្ន មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង សូមជម្រាបជូនសាធារណជន និងអាជ្ញាធរពាក់ព័ន្ធឱ្យ បានជ្រាបថា៖ ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការវិវត្តនៃបាតុភូត El Niño បានធ្វើឱ្យខ្យល់មូសុងនិរតីនិងថយចុះ លក្ខណៈបែបនេះធ្វើឱ្យបរិមាណទឹកភ្លៀងនៅខេត្ត ស្ទឹងត្រែង ថែមថយមានកម្រិតទាបជាងកម្រិតមធ្យមច្រើនឆ្នាំ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត

ព័ត៌មានថ្មីៗ

អភិបាលរងខេត្តបាត់ដំបង ៖ ជាយុវជន Digital មិនត្រូវចែកចាយព័ត៌មានក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់ដល់សង្គមជាតិ
អប់រំ និងកីឡា

អភិបាលរងខេត្តបាត់ដំបង ៖ ជាយុវជន Digital មិនត្រូវចែកចាយព័ត៌មានក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់ដល់សង្គមជាតិ

បាត់ដំបង ៖ អភិបាលរងខេត្តបាត់ដំបង លោក ហេង វណ្ណនី បានលើកឡើងថា ជាយុវជន Digital មិនត្រូវចែកចាយព័ត៌មានក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់ដល់សង្គមជាតិនោះទេ ហើយត្រូវយកព័ត៌មានពិត ព័ត៌មានមានប្រភពច្បាស់លាស់មកចែកចាយបន្ត ទើបផ្តល់នូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ ។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ៖ ត្រូវរួមគ្នាបង្កើតវប្បធម៌ថ្មីមួយ គឺវប្បធម៌មុននឹងជឿត្រូវគិត មុននឹងចែករំលែកត្រូវផ្ទៀងផ្ទាត់ មុននឹងផ្សព្វផ្សាយត្រូវទទួលខុសត្រូវ
អប់រំ និងកីឡា

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ៖ ត្រូវរួមគ្នាបង្កើតវប្បធម៌ថ្មីមួយ គឺវប្បធម៌មុននឹងជឿត្រូវគិត មុននឹងចែករំលែកត្រូវផ្ទៀងផ្ទាត់ មុននឹងផ្សព្វផ្សាយត្រូវទទួលខុសត្រូវ

បាត់ដំបង ៖ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ជា លីសែ នៅចំពោះមុខសិស្សានុសិស្សវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ប្រមាណ៨០០នាក់ បានលើកបង្ហាញថា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ យើងត្រូវរួមគ្នាបង្កើតវប្បធម៌ថ្មីមួយ គឺវប្បធម៌មុននឹងជឿត្រូវគិត មុននឹងចែករំលែកត្រូវផ្ទៀងផ្ទាត់ មុននឹងផ្សព្វផ្សាយត្រូវទទួលខុសត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងផលប៉ះពាល់បង្កឡើងដោយព័ត៌មានក្លែងក្លាយ ។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដោយមានវិធានបីកុំ មួយការពារ
អប់រំ និងកីឡា

យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដោយមានវិធានបីកុំ មួយការពារ

បាត់ដំបង៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ រៀបចំឡើង ក្នុងគោលបំណងធំ គឺការពង្រឹងអក្ខរកម្មព័ត៌មាន នឹងប្រព័ន្ធផ្សព្វផ្សាយ ដោយមានវិធានបីកុំមួយការពារ នេះជាការលើកឡើង របស់ ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តបាត់ដំបង កាលព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាស ដែលឯកឧត្តមបានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោក ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង តំណាងប្រធាន មន្ទីរអប់រំ យុវជន កីឡាខេត្ត លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បន្តចុះត្រួតពិនិត្យទីតាំងលក់ម្ហូបអាហារ និងឱសថ ដើម្បីបង្ការទំនិញហួសកាលបរិច្ឆេទ
សកម្មភាពអាជ្ញាធរ

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បន្តចុះត្រួតពិនិត្យទីតាំងលក់ម្ហូបអាហារ និងឱសថ ដើម្បីបង្ការទំនិញហួសកាលបរិច្ឆេទ

ខេត្តបាត់ដំបង៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបន្តចុះត្រួតពិនិត្យទីតាំងលក់ម្ហូបអាហារ ឱសថស្ថាន និងទីតាំងលក់គ្រឿងឧបភោគបរិភោគមួយចំនួននៅក្នុងក្រុងបាត់ដំបង ដើម្បីស្វែងរកទំនិញ និងឱសថផុតកាលបរិច្ឆេទប្រើប្រាស់ (ខូចគុណភាព) ដែលនៅតែដាក់លក់លើទីផ្សារ។ ការត្រួតពិនិត្យនេះបានធ្វើឡើងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត