
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦













បាត់ដំបង ៖ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាណន់ ប្រចាំវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះមន្ទីរព័ត៌មានខេត្តបាត់ដំបង ដែលបានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ។


បាត់ដំបង៖ ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបាត់ដំបងបានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហការដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ និងសុវត្ថិភាពតាមមណ្ឌលប្រឡងនីមួយៗ ជាមួយគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ធូ ភា អភិបាលរងខេត្ត និងលោក យឹម សុខគ្រី ឧបការីអង្គភាពប្រឆាំងអំពើពុករលួយដោយមានការចូលរួមពីតំណាង ស.ស.យ.ក.ខេត្ត មន្ទីរសុខាភិបាល គណៈអភិបាលក្រុង កងកម្លាំងនគបាល និងរាជអាវុធហត្ថខេត្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបងនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។


បាត់ដំបង ៖ មណ្ឌលសុខភាពព្រៃតូច នៃស្រុកប្រតិបត្តិមោងឫស្សី បានទទួលសមិទ្ធផលថ្មីមួយទៀត គឺអគារស្តង់ដាថ្មី១ខ្នង ទំហំ ១២ម៉ែត្រ × ២២ម៉ែត្រ មានជាន់ផ្ទាល់ដី និងជាន់ទី១។ អគារថ្មីនេះនឹងរួមចំណែកពង្រីកសមត្ថភាពផ្តល់សេវា បង្កើនភាពងាយស្រួល ផាសុកភាព សុវត្ថិភាព និងគុណភាពនៃការថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។


បាត់ដំបង៖នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញសំណេះសំណាលជាមួយអ្នកញៀនគ្រឿងញៀនដែលកំពុងបន្សាបព្យាបាល និងនាំយកអំណោយឧបត្ថម្ភដល់មជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹមនៅស្រុកបវេល និងមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួននៅស្រុករតនមណ្ឌល។
