
លោក ជា វ៉ាន់ណាក់ និងភរិយា ព្រមទាំងក្រុមការងារ ប្រគល់ទេយ្យទាន និងគ្រឿងឧបភោគបរិភោគជូនរដ្ឋបាលស្រុក ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា
នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ជា វ៉ាន់ណាក់ និងភរិយា ព្រមទាំងក្រុមការងារ បាននាំយកនូវទេយ្យទាន និងគ្រឿងឧបភោគបរិភោគដ៏ច្រើនសន្ធឹកសន្ធាប់ មកប្រគល់ជូនរដ្ឋបាលស្រុក ដើម្បីចាត់ចែងរៀបចំប្រគេនដល់ព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងឆ្នាំនេះ។











