
គាំទ្រសុខុមាលភាពកុមារតូច! លោក អុី ធារិន អភិបាលស្រុកព្រៃនប់ ចុះសំណេះសំណាល និងចែកទឹកដោះគោដល់សិស្សមត្តេយ្យសហគមន៍
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំសហការី និងក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយកទឹកដោះគោទៅចែកជូនដល់ក្មួយៗសិស្សានុសិស្សមត្តេយ្យសហគមន៍ដែលកំពុងសិក្សា ក្នុងភូមិសាស្ត្រស្រុកព្រៃនប់។











