
"រួមគ្នាទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាម ដើម្បីសុវត្ថិភាពគ្រួសារ និងសហគមន៍យើង"
បច្ចុប្បន្ននេះ ជំងឺគ្រុនឈាមកំពុងតែមានការកើនឡើងគួរឱ្យកត់សំគាល់ ដោយគិតត្រឹមសប្ដាហ៍ទី២៨នេះ ក្នុងខេត្តមានករណីឆ្លងជំងឺគ្រុនឈាមសរុប ៩១៤ ករណី (បានកើនឡើងខ្លាំងចាប់ពីសប្ដាហ៍ទី២៣ មក) ដោយតំបន់ដែលរាតត្បាតខ្លាំងរួមមាន ក្រុងព្រះវិហារ ស្រុកជាំក្សាន្ត ស្រុករវៀង និងស្រុកជ័យសែន។











