
ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យជ័យសែន!
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់លោកគ្រូ-អ្នកគ្រូ ដែលបានខិតខំបណ្តុះបណ្តាល ផ្ទេរចំណេះដឹង និងតម្រង់ទិសសិស្សានុសិស្សនាពេលកន្លងមក ដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រឡងប្រជែងចំណេះដឹង។











