
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ហ៊ិញវ៉ាន់ថាវ (Huynh Van Thao) ចាងហ្វាងស្ថាប័នទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) ចូលជួបសំដែងការគួរសម
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ហ៊ិញវ៉ាន់ថាវ (Huynh Van Thao) ចាងហ្វាងស្ថាប័នទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់បេសកកម្មការងារ ចូលជួបសំដែងការគួរសម ជម្រាបលា និងណែនាំ លោក ដូ ហ៊ុយ ប៊ិញ (Do Huy Binh) ត្រូវបានតែងតាំងជាចាងហ្វាងស្ថាប័នទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) ប្រចាំនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា











