
លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារសំរេចបានរយៈពេល ០៦ ខែកន្លងមក និងកំណត់ទិសដៅការងារត្រូវអនុវត្តបន្ត ។
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែកក្កដា និងកំណត់ទិសដៅការងារត្រូវអនុវត្តបន្ត ។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំរបស់មន្ទីរព័ត៌មានខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធានមន្ទីរទទួលបន្ទុក ព្រមទាំងប្រធាន អនុប្រធានការិយាល័យចំណុះឱ្យមន្ទីរទាំង៥ និងមន្ត្រីសាធារណៈមតិទាំង៥នាក់ ។











