
សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិល្អាងភ្នំបាយសី បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សា លើកិច្ចការអភិវឌ្ឍន៍ ធ្វើយ៉ាងណាឲ្យសហគមន៍មានភាពរីកចំរើន
(ប៉ៃលិន)៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិល្អាងភ្នំបាយសី មានរៀបចំកិច្ចប្រជុំពិភាក្សា និងពិនិត្យ លើកិច្ចការសំខាន់ៗមួយចំនួន របស់សហគមន៍ ក្រោមអធិបតីភាពលោក មុត ភិសិទ្ធនា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះភិក្ខុកិត្តិវណ្ណោ គៀន វណ្ណី ព្រះគ្រូចៅអធិការវត្តមង្គលបុទុមភ្នំបាយសី និងជាប្រធានសហគមន៍ លោក ស្រេង តុងឡាយ អនុប្រធានមន្ទីរទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ ភូមិ និងប្រជាសហគមន៍ សរុបប្រមាណ ៣០នាក់ ។











