
អភិបាលខេត្តស្ទឹងត្រែង លែងកូនត្រី ជាង ១០០,០០០ក្បាល និងណែនាំឱ្យបន្តអភិរក្សសត្វផ្សោតទន្លេមេគង្គ ត្រីមេពូជ និងសត្វងាយរងគ្រោះឱ្យមានប្រសិទ្ធភាពខ្ពស់
នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រារព្ធទិវាមច្ឆាជាតិ ១កក្កដា នៅអាងទឹកវារីអគ្គិសនីសេសានក្រោម២ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដើម្បីលែងកូនត្រី និងត្រីមេពូជក្នុងគោលបំណងបង្កើនផលជលផលធម្មជាតិ។







