
សិស្សានុសិស្សសាលាបឋមសិក្សាចំនួន២នៅស្រុកសង្កែ និងស្រុកគាស់ក្រឡ ទទួលបានការផ្សព្វផ្សាយពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ
បាត់ដំបង ៖ មេរៀនស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវបានមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង យកទៅផ្សព្វផ្សាយជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន២ នៅស្រុកសង្កែ និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។










