
យុវតីខេត្តកំពតថាភាពឈឺចាប់នៃការឈ្លានពានរបស់សៀមមកលើកម្ពុជាធ្វើឲ្យពួកគេស្ម័គ្រចូលបំពេញកាតព្វកិច្ចយោធា
កំពត៖ យុវតីនៅខេត្តកំពតបញ្ជាក់ថា បច្ចុប្បន្ន ស្ត្រីក៏មានសិទ្ធិ និងមានស្មារតីស្នេហាជាតិ មាតុភូមិ ដូចបុរសដែរ។ ហើយទិដ្ឋភាពដ៏ឈឺចាប់ នៃការឈ្លានពានរបស់ទាហានសៀមមកលើប្រជាជនកម្ពុជា ជាកត្តាជំរុញ ចិត្តឲ្យពួកគេមានភាពអង់អាចក្លាហាន ក្នុងការមកសុំស្ម័គ្រចូលបំពេញកាតព្វកិច្ចយោធា។យុវតីដែលបានមកទទួលពាក្យ បានថ្លែងអំណរគុណដល់រាជរដ្ឋភិបាលដែលបើកឱកាសដល់ស្ត្រី បានបង្ហាញអំពីស្មារតី និងសមត្ថភាព ដើម្បីរួមចំណែកអភិវឌ្ឍវិស័យោធា និងការពារជាតិ ដូចបុរសដែរ។











