
អាជ្ញាធរខេត្តកំពតលើកទឹកចិត្តអាណាព្យាបាលនិងសិស្សឱ្យវិនិយោគពេលវេលាលើការសិក្សារៀនសូត្រ
កំពត៖ អាជ្ញាធរខេត្តកំពត និងស្ថាប័នអប់រំឯកជន បានលើកទឹកចិត្តអាណាព្យាបាលឱ្យចំណាយពេលវេលាតាមដាន ណែនាំ និងជំរុញការសិក្សារបស់កូនៗ ខណៈសិស្សានុសិស្សត្រូវបន្តគោរពវិន័យ វិនិយោគពេលវេលាលើការរៀនសូត្រ និងស្វែងរកចំណេះដឹងថ្មីៗ ជាពិសេសភាសាបរទេស និងបច្ចេកវិទ្យា ដើម្បីពង្រឹងសមត្ថភាព និងត្រៀមខ្លួនសម្រាប់ការសិក្សា និងការងារនាពេលអនាគត។











