
ប្រជាពលរដ្ឋរស់នៅសង្កាត់អូរចារ ដែលរងការប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង មានការត្រេកអរដោយទទួលបានអំណោយជាគ្រឿងឧបភោគ-បរិភោគ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
បាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅសង្កាត់អូរចារ ដែលរងការប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង មានការត្រេកអរដោយទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ កម្មវិធីនេះ ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសាលាបឋមសិក្សាអង់ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួម លោក លោកស្រី ប្រធាន អនុប្រធាននានាក្នុងខេត្ត និងអាជ្ញាធររដ្ឋបាលក្រុង សង្កាត់ ភូមិ។











