
ពិធីប្រគេនអង្ករ ជាទេយ្យទានដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
បាត់ដំបង៖ ក្នុងឱកាស បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអង្ករ ជាទេយ្យទានដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនដល់វត្តចំនួន១១១ ក្នុងខេត្តបាត់ដំបង ដែលមានការខ្វះខាត។ កម្មវិធីនេះ រៀបចំឡើង នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅក្នុងសាលាធម្មសភា វត្តពោធិមង្គលារាម ហៅវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង។









