
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមបុណ្យសពកុមារា មុំ សុខហេង ដែលបានស្លាប់ដោយសារដំរីព្រៃជាន់
បើតាមការបញ្ជាក់ពីលោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត មុនពេលកើតហេតុ ក្រុមគ្រួសាររងគ្រោះសរុបចំនួន ៥នាក់ បានបោះតង់ (ប្រក់កៅស៊ូបណ្តោះអាសន្ន) ដើម្បីសម្រាក និងរកត្រី។ លុះដល់ពេលយប់ ស្រាប់តែមានហ្វូងដំរីព្រៃចំនួន ៦ក្បាល បានចូលមកវាយកម្ទេចតង់ និងជាន់លើក្រុមប្រជាពលរដ្ឋ បណ្តាលឱ្យមានគ្រោះថ្នាក់គួរឱ្យរន្ធត់នេះឡើង។











