
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ពិនិត្យការត្រៀមអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី (NGS) នៅវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានទទួលបដិសណ្ឋារកិច្ច និងអមដំណើរ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យមើលការត្រៀមលក្ខណៈសម្រាប់ការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី (New Generation School: NGS) នៅវិទ្យាល័យនេតយ៉ង់ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។










