
កិច្ចពិភាក្សាតុមូល ស្តីពី “សមរភូមិ ការទូតកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយព្រំដែនជាមួយថៃ” ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦
កិច្ចពិភាក្សាតុមូល ស្តីពី “សមរភូមិ ការទូតកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយព្រំដែនជាមួយថៃ” ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦

កិច្ចពិភាក្សាតុមូល ស្តីពី “សមរភូមិ ការទូតកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយព្រំដែនជាមួយថៃ” ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦













បាត់ដំបងៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹង ស្តីពី សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា ជូនដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្នុងក្រុង ស្រុក ខេត្តបាត់ដំបង ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក សាត់ សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំព័ត៌មាន និងទំនាក់ទំនងសាធារណៈ គ.ជ.ប លោក លាង វាសនា អភិបាលក្រុងបាត់ដំបង លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង លោក លោកស្រី តំណាងយោធភូមិភាគទី៥ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត តំណាង មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង សង្កាត់ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងតំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាច្រើនរូបទៀត។


បាត់ដំបង៖ អាជ្ញាធរស្រុកឯកភ្នំ សហការជាមួយក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចុះអន្តរាគមន៍ស្តារ និងជួសជុលផ្លូវខេត្តលេខ ១៥៦ ជាបន្ទាន់ ត្រង់ចំណុចគល់ស្ពានផ្សារប្រហុក ស្ថិតក្នុងភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ បន្ទាប់ពីផ្លូវនេះបានរងការខូចខាតដោយសារទឹកជំនន់ស្ទឹងសង្កែ ដើម្បីធានាការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តទៅដោយសុវត្ថិភាព និងប្រក្រតីភាពឡើងវិញ។


មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន និងបេក្ខជនដែលមានបំណងចូលបម្រើការងារជាគ្រូបង្រៀនផ្អែកលើកិច្ចសន្យា នៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ថា ការទទួលពាក្យស្នើសុំធ្វើឡើងតាមប្រព័ន្ធអនឡាញ។


មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានទទួលបដិសណ្ឋារកិច្ច និងអមដំណើរ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យមើលការត្រៀមលក្ខណៈសម្រាប់ការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី (New Generation School: NGS) នៅវិទ្យាល័យនេតយ៉ង់ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
