
កម្លាំងនគរបាលខេត្តប៉ៃលិន ចុះល្បាតរក្សាសន្តិសុខ សុវត្ថិភាព តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តប៉ៃលិន
(ប៉ៃលិន)៖នៅយប់អាទិត្យ ៧ កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងនគរបាលខេត្តប៉ៃលិន បានចុះល្បាត ឈរជើង និងត្រួតពិនិត្យតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពសង្គម បង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។











