ពិធីជាប្រវត្តិសាស្ត្រមួយ ដោយបានដង្ហែ និងលើករូបសំណាក «ព្រះគោ ព្រះកែវ»មកតម្កល់លើបល្ល័ង្ក

ពិធីជាប្រវត្តិសាស្ត្រមួយ ដោយបានដង្ហែ និងលើករូបសំណាក «ព្រះគោ ព្រះកែវ»មកតម្កល់លើបល្ល័ង្ក

រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីជាប្រវត្តិសាស្ត្រមួយ ដោយបានដង្ហែ និងលើករូបសំណាក «ព្រះគោ ព្រះកែវ» មកតម្កល់លើបល្ល័ង្កយ៉ាងឱឡារិក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ។ ពិធីនេះត្រូវបានរៀបចំឡើងស្ថិតនៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមវត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ មន្ត្រីរាជការ មន្ទីរ-អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តយ៉ាងច្រើនកុះករ។

ព័ត៌មានក្នុងខេត្ត

ព័ត៌មានថ្មីៗ

អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ លើកទី៣  ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ការអភិវឌ្ឍ

អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ លើកទី៣ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

បាត់ដំបង៖ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ លើកទី៣ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង លោក លោកស្រី តំណាងយោធភូមិភាគទី៥ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត តំណាង មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរងក្រុង ស្រុក និងតំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងមន្រ្តីរៀបចំការបោះឆ្នោតជាច្រើនរូបទៀត។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋរក្សាទុកទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈបាតុភូត El Niño អាចអូសបន្លាយដល់ខែកុម្ភៈ ឆ្នាំ២០២៧
សេចក្តីជូនដំណឹង

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋរក្សាទុកទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈបាតុភូត El Niño អាចអូសបន្លាយដល់ខែកុម្ភៈ ឆ្នាំ២០២៧

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈទុកជាមុនក្នុងការរក្សាទុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងវិស័យកសិកម្ម ខណៈដែលឥទ្ធិពលបាតុភូត El Niño ត្រូវបានព្យាករណ៍ថា អាចបន្តអូសបន្លាយរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋមន្រ្តីក្រសួងអប់រំជំរុញនិស្សិតត្រូវមានស្មារតីសិក្សាពេញមួយជីវិតដោយបន្តដុសខាត់ចំណេះដឹងជាប្រចាំ
អប់រំ និងកីឡា

រដ្ឋមន្រ្តីក្រសួងអប់រំជំរុញនិស្សិតត្រូវមានស្មារតីសិក្សាពេញមួយជីវិតដោយបន្តដុសខាត់ចំណេះដឹងជាប្រចាំ

បាត់ដំបង៖ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យនិស្សិតត្រូវមានស្មារតីសិក្សាពេញមួយជីវិត ពោលគឺនៅតែបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវដុសខាត់ចំណេះដឹងបន្ថែមទៀតទោះបីជាបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ការជំរុញរបស់ឯកឧត្តមរដ្ឋមន្រ្តីធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតកម្រិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
កិច្ចប្រជុំវាយតម្លៃពាក់កណ្តាលអាណត្តិគម្រោងលើកកម្ពស់គុណភាពសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារកទើបកើត
សកម្មភាពថ្នាក់ដឹកនាំ

កិច្ចប្រជុំវាយតម្លៃពាក់កណ្តាលអាណត្តិគម្រោងលើកកម្ពស់គុណភាពសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារកទើបកើត

បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារវាយតម្លៃមកពីមូលនិធិថែទាំសុខភាពអន្តរជាតិកូរ៉េ (KOFIH) ដែលរួមមានអ្នកជំនាញពីទីស្នាក់ការកណ្តាល និងទីប្រឹក្សាឯករាជ្យ ក្នុងក្របខ័ណ្ឌនៃការវាយតម្លៃពាក់កណ្តាលអាណត្តិគម្រោង «ការលើកកម្ពស់គុណភាពសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារកទើបកើត នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា» (EmONC) ។

មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត