
រដ្ឋមន្រ្តីក្រសួងអប់រំជំរុញនិស្សិតត្រូវមានស្មារតីសិក្សាពេញមួយជីវិតដោយបន្តដុសខាត់ចំណេះដឹងជាប្រចាំ
បាត់ដំបង៖ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យនិស្សិតត្រូវមានស្មារតីសិក្សាពេញមួយជីវិត ពោលគឺនៅតែបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវដុសខាត់ចំណេះដឹងបន្ថែមទៀតទោះបីជាបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ការជំរុញរបស់ឯកឧត្តមរដ្ឋមន្រ្តីធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតកម្រិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។










