
ទិវាសហគ្រិនភាពកម្ពុជា ២០២៦ នៅខេត្តបាត់ដំបង ជំរុញនវានុវត្តន៍ និងពង្រឹងភាពធន់របស់វិស័យឯកជនឆ្ពោះទៅរកអនាគត
បាត់ដំបង៖ ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ភាពធន់តាមរយៈនវានុវត្តន៍សហគ្រិនភាពកម្ពុជាសម្រាប់អនាគត» ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។











