
រដ្ឋាករទឹកបាត់ដំបង បានដំឡើង និងតភ្ជាប់បំពង់មេបញ្ជូនទឹកស្អាតប្រវែង៣,០០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៥៧ ឆ្ពោះទៅកាន់តំបន់ទីប្រជុំជនឃុំភ្នំសំពៅ ស្រុកបាណន់
បាត់ដំបង ៖ ដើម្បីផ្គត់ផ្គង់ទឹកស្អាតឱ្យបានដល់តំបន់ជនបទ តាមសំណូមពរ និងតម្រូវការប្រើប្រាស់ទឹកជូនប្រជាពលរដ្ឋនោះ រដ្ឋាករទឹកបាត់ដំបង បាននិងកំពុងដំឡើង និងតភ្ជាប់បំពង់មេបញ្ជូនទឹកស្អាតខ្នាត ២២៥ មិល្លីម៉ែត្រ ប្រភេទ HDPE មានប្រវែង ៣,០០០ម៉ែត្រ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ឆ្ពោះទៅកាន់តំបន់ទីប្រជុំជនភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។











