
វត្តឈូកត្រសាលរស្មីមានជ័យ ក្នុងស្រុកសូទ្រនិគម ទទួលបានបច្ច័យជាង ៤០លានរៀល ពីអង្គកឋិនសាមគ្គី ដើម្បីទ្រទ្រង់ព្រះសង្ឃ និងកសាងសមិទ្ធផលក្នុងវត្ត
នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ អង្គកឋិនសាមគ្គី ដែលមានការផ្ដួចផ្ដើមពីសំណាក់អាចារ្យ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងជិតឆ្ងាយ ដើម្បីដង្ហែទៅប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តឈូកត្រសាលរស្មីមានជ័យ ហៅវត្តឈូក ក្នុងឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានបច្ច័យជាង ៤០លានរៀល សម្រាប់យកទៅសាងសង់ឧបដ្ឋានសាលាថ្មី និងសម្រាប់ទ្រទ្រង់ចតុបច្ច័យដល់ភិក្ខុសាមណេរក្នុងវត្ត។











