
តំណាងស្នងការនគរបាលខេត្តប៉ៃលិន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាសរុបជាង ៨លានរៀល ប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ឯក បូរ លុច
ខេត្តប៉ៃលិន៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រមទាំងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងប្រគល់ថវិកាឧបត្ថម្ភសរុបចំនួន ៨,០០៨,០០០ រៀល ជូនដល់ក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក បូរ លុច នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។











