
អភិបាលខេត្តកំពតចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីប្រណាំងទូកប្រពៃណី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខ
កំពត៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចុះត្រួតពិនិត្យទីតាំងដោយផ្ទាល់នៅតាមបណ្តោយដងព្រែកកំពង់បាយ ត្រង់ចំណុចខាងមុខឆ្នេរបាតដៃសុភមង្គល ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការត្រៀមរៀបចំពិធីប្រណាំងទូកប្រពៃណីរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងគោលបំណងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។











