
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារស្រ្តីងាយរងគ្រោះបំផុត ចំនួន១គ្រួសារ ដើម្បីសម្រាលជីវភាពរស់នៅប្រចាំថ្ងៃ ស្ថិតនៅឃុំសំរោងក្នុង
បាត់ដំបង ៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលស្រុកឯកភ្នំ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចាត់ក្រុមការងារអនុសាខាស្រុកដឹកនាំដោយ លោក រ៉ាន់ សុឃឿន អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និង សហការី ដោយមានការនិមន្តចូលរួមពីព្រះបញ្ញាកោសល្យ សឿប វណ្ណៈ ព្រះគ្រូលេខាធិការអនុគណស្រុក និងជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានអញ្ជីញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន តាមរយៈអនុសាខាស្រុក ផ្តល់ជូនដល់គ្រួរសាលោកស្រី បឿន សារ៉ាន (ជាស្រ្តីមេម៉ាយ មានជម្ងឺប្រចាំកាយ ទាចទឹក ក្រិនថ្លើម) អាយុ ៥៣ឆ្នាំ រស់នៅជាមួយបងស្រី ស្ថិតនៅ ភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។











