
នគរបាលខេត្តបាត់ដំបង ឃាត់រថយន្តធុនធំចំនួន ៤ គ្រឿង មកអប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រោយបើកបរចូលក្រុងបំពានបម្រាមរបស់រដ្ឋបាលខេត្ត
បាត់ដំបង៖ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង បានឃាត់រថយន្តដឹកទំនិញធុនធំចំនួន ០៤ គ្រឿង យកមកសាកសួរ អប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រោយពីអ្នកបើកបរទាំងនោះបានបំពានសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និងល្មើសនឹងផ្លាកសញ្ញាហាមឃាត់ ដោយបើកបរចូលក្នុងភូមិសាស្ត្រក្រុងបាត់ដំបង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។











