
បំភ្លឺករណីគ្រឿងចក្រជីករ៉ែមាសនៅភ្នំចំណុច ៥៣ ស្រុកភ្នំព្រឹក៖ អាជ្ញាធរស្រុក និងមន្ទីរជំនាញបញ្ជាក់ថា មានអាជ្ញាបណ្ណត្រឹមត្រូវ និងមានមន្ត្រីប្រចាំការតាមដាន
បាត់ដំបង៖ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងការលើកឡើងពីប្រជាពលរដ្ឋ ស្នើឱ្យអាជ្ញាធរខេត្តបាត់ដំបង និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពិនិត្យករណីក្រុមជនជាតិចិន ប្រើគ្រឿងចក្រជីកកាយ និងរុករករ៉ែមាស នៅចំណុចភ្នំ ៥៣ ស្ថិតក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក នោះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលស្រុកភ្នំព្រឹក និងមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានចេញមកបំភ្លឺ និងបញ្ជាក់ជុំវិញភាពស្របច្បាប់នៃប្រតិបត្តិការនេះ។










