ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សន្តិសុខសង្គម
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហការត្រួតពិនិត្យសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន តំណាងគណបក្សនយោបាយ អង្គការ សមាគម ប្រធានក្រុមចុះឈ្មោះបោះឆ្នោត និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។


នយោបាយ
សម្តេចតេជោ អញ្ជើញពិសាអាហារពេលព្រឹកជាមួយថ្នាក់ដឹកនាំឡាវ និងវៀតណាម នៅវិមានសាមគ្គីភាព
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិសាអាហារពេលព្រឹករួមគ្នាជាមួយ ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) ប្រធានាធិបតី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈឯកឧត្តមប្រមុខរដ្ឋអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា។


នយោបាយ
លោកជំទាវ Brigitte Macron ស្ត្រីទី១ នៃសាធារណរដ្ឋបារាំង អញ្ជើញសាកល្បងប៉ាក់ស្បៃ និងគ្រងស្បៃខ្មែរ ក្នុងឱកាសអញ្ជើញទៅទស្សនាភូមិហ្វ្រង់កូហ្វូនី
លោកជំទាវ Brigitte Macron ស្ត្រីទី១ នៃសាធារណរដ្ឋបារាំង អញ្ជើញសាកល្បងប៉ាក់ស្បៃ និងគ្រងស្បៃខ្មែរ ក្នុងឱកាសអញ្ជើញទៅ


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចព្រះមហាក្សត្រី ព្រះបរមរាជានុញ្ញាតជូន គណៈប្រតិភូជាភរិយាថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ចូលក្រាបបង្គំគាល់ និងទស្សនាព្រះបរមរាជវាំង
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាភរិយានៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូ ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចូលក្រាបបង្គំគាល់ និងទស្សនានូវសារមន្ទីរព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ។


សន្តិសុខសង្គម
អាជ្ញាធរខេត្តប៉ៃលិន ចុះផ្សព្វផ្សាយផែនការប្រើប្រាស់ទឹករដូវប្រាំង នៅប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ដើម្បីទប់ទល់ឥទ្ធិពលបាតុភូតអែលនីញ៉ូ (El Niño)
(ប៉ៃលិន)៖ ដើម្បីត្រៀមបង្ការ និងកាត់បន្ថយផលប៉ះពាល់ពីឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះប្រជុំផ្សព្វផ្សាយផែនការប្រើប្រាស់ទឹកក្នុងរដូវប្រាំងឆ្នាំ២០២៦-២០២៧ ជូនប្រជាពលរដ្ឋក្នុងប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


នយោបាយ
សម្តេចធិបតី អញ្ជើញបន្តដឹកនាំកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅព្រឹកថ្ងៃនេះ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបន្តចូលរួមដឹកនាំកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (CCIC)។
រូបថត៖ ក្រុមការងារ AKP


នយោបាយ
កម្ពុជា-បារាំង ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ
(ភ្នំពេញ) នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។


នយោបាយ
ព្រះករុណា ព្រះមហាក្សត្រ រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជាកិត្តិយសជូន ឯកឧត្តម Emmanuel MACRON និងលោកជំទាវ នៅព្រះបរមរាជវាំង
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជាកិត្តិយសជូន ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវ Brigitte Macron នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីនៅព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមប្រធានបទ៖ « រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង » នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ (OCIC) ជ្រោយចង្វារ រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Emmanuel Macron អញ្ជើញចូលរួមធ្វើសនិ្នសីទសារព័ត៌មាន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង អញ្ជើញចូលរួមធ្វើសនិ្នសីទសារព័ត៌មាន នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។


នយោបាយ
ពិធីបើកជាផ្លូវការ ប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតី ក្នុងពិធីបើកប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីជប់លៀងផ្លូវការជាកិត្តិយស ជូនគណៈប្រតិភូដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុងឱកាសនៃពិធីជប់លៀងផ្លូវការជាកិត្តិយសជូនគណៈប្រតិភូដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។


នយោបាយ
ពិធីបើកព្រឹត្តិការណ៍ ហ្រ្វង់កូតិច - FrancoTech នៅកោះពេជ្រ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីសាធារណរដ្ឋបារាំង ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម Mark Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា អញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍ ហ្រ្វង់កូតិច - FrancoTech ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ហ្រ្វង់កូតិច - FrancoTech គឺជាព្រឹត្តិការណ៍អមមួយ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជា ជាប្រធាន និងជាម្ចាស់ផ្ទះ។
រូបថត៖ ក្រុមការងារ AKP

